អគ្គនាយកកសិកម្ម៖ អង្ករកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ហើយអតិរេកស្រូវកើនឡើងដល់៥លានតោន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ!

FN ៖ លោកបណ្ឌិត ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ បានលើកឡើងថា អង្ករកម្ពុជាត្រូវបានទទួលស្គាល់ជាអន្ដរជាតិ ហើយអតិរេកស្រូវ បានកើនឡើងដល់ប្រមាណ៥លានតោន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការលើកឡើងយ៉ាងដូច្នេះ របស់លោកបណ្ឌិត ហ៊ាន វណ្ណហន បានធ្វើឡើងក្នុងពិធីប្រគល់ទទួលសម្ភារ បរិក្ខារ និងគ្រឿងយន្តកសិកម្ម របស់គម្រោងជំរុញ ផលិតកម្មស្បៀងជាលើកទី៣ ជូនដល់មន្ត្រីអនុវត្ត គម្រោងកសិករផលិតបន្លែ និងសហគមន៍កសិកម្ម ដែលចូលរួមសហការអនុវត្តក្នុងគម្រោង នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ។ លោកបណ្ឌិត ហ៊ាន វណ្ណហន បានឲ្យដឹងថា យោងតាមការសិក្សារបស់អ្នកជំនាញ ក្នុងចំណោមផ្ទៃដី ដាំដុះស្រូវសរុបជាង៣លានហិកតា មានតែផ្ទៃដី២០%ប៉ុណ្ណោះ ដែលត្រូវបានដាំដុះ​ ដោយប្រើប្រាស់ពូជស្រូវ មានគុណភាពល្អ។ លោកថា កសិករភាគច្រើនពឹងផ្អែក លើការទុកដាក់ស្រូវចំណី សម្រាប់ធ្វើជាស្រូវពូជ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យគុណភាពស្រូវកាន់តែធ្លាក់ចុះ ហើយមានកសិករមួយចំនួន បានយល់ដឹងពីអត្ថប្រយោជន៍ នៃគ្រាប់ពូជស្រូវសុទ្ធ ប៉ុន្តែខ្វះលទ្ធភាពទិញពូជនោះមកប្រើប្រាស់ ដោយសារវាមានតម្លៃថ្លៃ។ អគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថា … Continue reading អគ្គនាយកកសិកម្ម៖ អង្ករកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ហើយអតិរេកស្រូវកើនឡើងដល់៥លានតោន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ!